រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ គឺដើម្បីកាត់បន្ថយសម្ពាធលើធម្មជាតិ

FN ៖ ថ្លែងក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៨ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ជាចំណុចគន្លឹះ ដើម្បីកាត់បន្ថយសម្ពាធលើការប្រើប្រាស់ ធនធានធម្មជាតិ ក៏ដូចជាជំរុញការចូលរួមសហគមន៍​ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ រក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់ជនជាតិដើមភាគតិច។ បន្ថែមពីនេះ លោក សាយ សំអាល់ បានបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងមន្ត្រីឧទ្យានុរក្ស ដែលមានតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌ និងជាភ្នាក់ងារមន្ត្រីនគរបាលយុត្តិធម៌ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ​គ្រប់ប្រភេទ គឺជាកិច្ចការចាំបាច់។ ​រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានស្នើឲ្យជំរុញការរៀបចំបង្កើតរបៀងទេសចរណ៍ធម្មជាតិ និងបន្តជំរុញលើកទឹកចិត្តដល់វិស័យឯកជន និងសហគមន៍មូលដ្ឋាន ក្នុងការអ​ភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតាមទីតាំងដែលមានសក្តានុពល ក៏ដូចជាបន្តសិក្សាតំបន់ដែលមានសក្តានុពល ដើម្បីបង្កើតជាតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិបន្ថែមទៀត ដោយសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ។ លើសពីនេះទៅទៀត ត្រូវបន្តតាដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តមុខងារ គ្រប់គ្រងតំបន់ការពារធម្មជាតិ និងសហគមន៍តំបន់ការពារធម្មជាតិ ដែលបានផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។ មួយវិញទៀត ​រដ្ឋមន្ត្រី សាយ សំអាល់ បានស្នើឲ្យយកចិត្តទុកដាក់ លើការអនុវត្តគម្រោងចុះបញ្ជីដីរដ្ឋសាកល្បង សម្រាប់ដែនជម្រកសត្វព្រៃពាមក្រសោប និងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលគាំទ្រថវិកាដោយ ADB … Continue reading រដ្ឋមន្ត្រីក្រសួងបរិស្ថាន៖ ការលើកកម្ពស់កម្រិតជីវភាពសហគមន៍ គឺដើម្បីកាត់បន្ថយសម្ពាធលើធម្មជាតិ